ឯកឧត្តម ប៉ុល លឹម អញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរមូលដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង
ឯកឧត្តម ប៉ុល លឹម អញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរមូលដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង
=======
នាព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨ និង០០នាទី នៅសាលប្រជុំសាលាស្រុករតនមណ្ឌល ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុកស្តីទី និងក្រុមប្រឹក្សាឃុំទាំងប្រាំ ក្នុងស្រុករតនមណ្ឌល ។ បន្ទាប់ពីស្តាប់ការរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាស្រុករួចមក ឯកឧត្តម ប្រធាន បានសម្តែងការកោតសរសើរ និងបានផ្តល់អនុសាសាន៍គន្លឹះមួយចំនួនដូចជា ៖
១-ត្រូវបន្តយកចិត្តទុកដាក់ដោយស្មារតីសាមគ្គីរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ ឲ្យបានល្អ។
២-ខិតខំបំពេញបំណងរបស់ប្រជាពលរដ្ឋ លើការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ឲ្យកាន់តែងាយស្រួល និងរហ័ស ។
៣-ចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅរកដំណើរការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ។
៤-រួមគ្នាដោះស្រាយនូវបញ្ហាប្រឈម កង្វល់ តាមស្ថានភាពជាក់ស្តែងក្នុងឃុំរបស់ខ្លួន ដោយត្រូវចាត់អាទិភាពតាមវិស័យ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរាល់បញ្ហាដែលនៅសេសសល់ រួចដោះស្រាយអោយចំគោលដៅ និងមានគុណភាព ។
———–
ក្នុងពិធីនេះដែរ ឯកឧត្តម ប្រធាន បានឧបត្ថម្ភនូវអាកុល ម៉ាស់ និងថវិកាមួយចំនួនដល់រដ្ឋបាលស្រុក និងឃុំនីមួយៗផងដែរ ។